Thursday, June 18, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបផ្ទះស្តុកទំនិញថៃ ឃាត់ខ្លួនម្ចាស់ផ្ទះ

បង្ក្រាបផ្ទះស្តុកទំនិញថៃ ឃាត់ខ្លួនម្ចាស់ផ្ទះ

ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានបន្តចុះ mឆែកឆេរផ្ទះ ១កន្លែង ដែលសង្ស័យនាំចូលទំនិញពីប្រទេសថៃ យកមកលក់ ស្ថិតនៅផ្លូវ២០៣ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល តំណាងលោកគួច ចំរើន អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត លោកអភិបាលក្រុងតាខ្មៅ មន្ត្រី ក.ប.ប មន្ត្រីគយនិងរដ្ឋាករ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល។

លោកខុន សេរីរដ្ឋា បានឱ្យដឹងថា គោរពតាមបទបញ្ជារបស់ប្រមុខរដ្ឋស្តីទី សម្តេច ហ៊ុន សែន និងក្រោមការចង្អុលបង្ហាញពីសំណាក់លោកគួច ចំរើន អភិបាលខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុម ការងារបានឆ្មក់ចូលពិនិត្យទីតាំងខាងលើ រកឃើញថា ពិតជាមានទំនិញនាំចូលពីប្រទេសថៃ មែន។

លោកអភិបាលរង បានបញ្ជាក់ថា ទំនិញទាំងនេះ ត្រូវបានយកទៅរក្សាទុកនៅកន្លែងសុវត្ថិភាព។ ចំណែកម្ចាស់ទីតាំង ត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីសាកសួរ៕

RELATED ARTICLES