Thursday, June 11, 2026
Homeសង្គម និងជីវិតលក់ឆ្មា បន្លំខ្លាត្រី មន្ត្រីជំនាញចុះពិនិត្យ

លក់ឆ្មា បន្លំខ្លាត្រី មន្ត្រីជំនាញចុះពិនិត្យ

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីជំនាញខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងព្រមានអ្នកលក់សាច់សត្វម្នាក់ ដែលបន្លំឆ្មា ថាជាសត្វព្រៃ (ខ្លាត្រី) ដើម្បីបោកប្រាស់អតិថិជន។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧២-៧៣ ស្ថិតក្នុងភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

តាមការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញថា មានតូបលក់សត្វ ចំនួន៤តូប ប៉ុន្តែមានតែ ១តូបប៉ុណ្ណោះ ដែលបើកលក់។ ម្ចាស់តូប ឈ្មោះ វង់ សម្ភស្ស ភេទស្រី មានលក់សត្វព្រាប ៣ក្បាល ឆ្មា ១ក្បាល និងសត្វពស់សង់សឿ ២ក្បាល (ងាប់១ រស់១)។

មន្ត្រីជំនាញ បានបញ្ជាក់ថា ករណីនេះ មានការបន្លំលក់សត្វចិញ្ចឹម (ឆ្មា) ថាជាសត្វព្រៃ (ខ្លាត្រី) ដែលអាចបង្កឱ្យអតិថិជនយល់ច្រឡំ។ ដូច្នេះសមត្ថកិច្ច បានណែនាំឱ្យម្ចាស់តូប បញ្ឈប់សកម្មភាពបោកប្រាស់ និងគោរពច្បាប់ ចៀសវាងជួញដូរសត្វព្រៃ។

មន្ត្រីជំនាញខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងអនុវត្តច្បាប់ យ៉ាងតឹងរ៉ឹង លើការលក់ដូរសត្វព្រៃ ខុសច្បាប់ ក្នុងគោលបំណងការពារធនធានធម្មជាតិ សត្វព្រៃ៕

RELATED ARTICLES