តាមប្រភពព័ត៌មាន ពី The sun ចេញផ្សាយកាលពីថ្ងៃអង្គារ ទី០៦ ឆ្នាំ២០១៧ ក្លឹប Fiorentina បានសម្រេចផ្ដល់កុងត្រាថ្មី រយៈពេល៤ឆ្នាំបន្តទៀត ដល់កីឡាករ Davide Astori ដែលបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃអាទិត្យ ដោយសារជំងឺគាំងបេះដូងក្នុងបន្ទប់សណ្ឋាគារ។
បន្ថែមជាមួយនឹងការបន្តកុងត្រាថ្មី ដែលគេហៅថាកុងត្រាកិត្តិយស ក្លឹបក៏បានសម្រេចផ្ដល់ប្រាក់ឈ្នួលទាំងអស់ នឹងបើកឲ្យប្រពន្ធ និងកូនស្រីអាយុ២ឆ្នាំ។
នេះគឺជាកាយវិការសប្បុរសធម៌ និងជាគំរូដ៏ល្អមួយសម្រាប់ក្លឹបបាល់ទាត់ដទៃទៀត។
គួររំឭកថា កីឡាករសញ្ជាតិអ៊ីតាលី បានធ្វើដំណើរជាមួយក្រុមទៅប្រកួតជាមួយ Udinese ស្នាក់នៅក្នុងសណ្ឋាគារ។ ពេលព្រឹកឡើង គេមិនបានឃើញ Astori ចេញទៅបរិភោគអាហារនោះទេ ពេលនោះមិត្តភក្តិរួមក្រុមក៏ឡើងទៅមើលក្នុងបន្ទប់ ក៏ប្រទះឃើញ Asori ដេកស្លាប់បាត់ទៅហើយ ធ្វើឲ្យក្របខ័ណ្ឌអ៊ីតាលី សម្រេចផ្អាកការប្រកួតទាំងអស់ កាលពីថ្ងៃអាទិត្យ ដើម្បីកាន់ទុក្ខប្រធានក្រុម Fiorentina៕