Friday, June 20, 2025
Homeកីឡាអន្ដរជាតិFiorentina ផ្ដល់​កុងត្រាថ្មី និងប្រាក់ឈ្នួលដល់កីឡាករស្លាប់ Astori

Fiorentina ផ្ដល់​កុងត្រាថ្មី និងប្រាក់ឈ្នួលដល់កីឡាករស្លាប់ Astori

តាមប្រភពព័ត៌មាន ពី The sun ចេញផ្សាយកាលពីថ្ងៃអង្គារ ទី០៦ ឆ្នាំ២០១៧ ក្លឹប Fiorentina បានសម្រេច​ផ្ដល់​កុងត្រា​ថ្មី​ រយៈពេល៤ឆ្នាំបន្តទៀត ដល់​កីឡាករ Davide Astori ​ ​ដែលបានស្លាប់​បាត់បង់​ជីវិត​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង​ក្នុង​បន្ទប់​សណ្ឋាគារ​។

បន្ថែមជាមួយនឹងការបន្តកុងត្រាថ្មី ដែលគេហៅថាកុងត្រាកិត្តិយស ​ក្លឹប​ក៏បាន​សម្រេច​ផ្ដល់​ប្រាក់ឈ្នួល​ទាំង​អស់​ នឹង​បើក​ឲ្យ​ប្រពន្ធ​ និង​កូន​ស្រី​អាយុ​២​ឆ្នាំ​។

នេះគឺជាកាយវិការសប្បុរសធម៌ និងជាគំរូ​ដ៏ល្អមួយសម្រាប់ក្លឹបបាល់ទាត់ដទៃទៀត។

គួររំឭកថា កីឡាករសញ្ជាតិ​អ៊ីតាលី​ បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​ទៅ​ប្រកួត​ជាមួយ​ Udinese ស្នាក់នៅក្នុងសណ្ឋាគារ។ ពេល​ព្រឹកឡើង គេមិនបានឃើញ Astori ចេញទៅ​បរិភោគ​អាហារ​នោះទេ ពេលនោះមិត្តភក្តិរួម​ក្រុម​ក៏​ឡើង​ទៅ​មើល​ក្នុង​បន្ទប់​ ក៏​ប្រទះ​ឃើញ​ Asori ដេកស្លាប់​បាត់​ទៅ​ហើយ​ ធ្វើឲ្យក្របខ័ណ្ឌ​អ៊ីតាលី សម្រេច​ផ្អាក​ការ​ប្រកួត​ទាំង​អស់​ កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​កាន់​ទុក្ខ​ប្រធាន​ក្រុម​ Fiorentina៕

RELATED ARTICLES