Thursday, April 23, 2026
Homeសន្ដិសុខសង្គមបែកធ្លាយស៊ីដាច់ ៣ម៉ឺនដុល្លារ ប៉ូលិសស្រី រត់ការចូលក្របខ័ណ្ឌ

បែកធ្លាយស៊ីដាច់ ៣ម៉ឺនដុល្លារ ប៉ូលិសស្រី រត់ការចូលក្របខ័ណ្ឌ

ខេត្តកំពត ៖ ស្ត្រីម្នាក់ ជាមន្ត្រីនគរបាលខេត្តកំពត បានរងការចោទប្រកាន់ពីស្ត្រីម្នាក់ ថាបានឆបោក ស៊ីដាច់លុយ ចំនួនជាង ៣ម៉ឺនដុល្លារ ដោយធានារត់ការឱ្យចូលក្របខ័ណ្ឌជាមន្ត្រីនគរបាល នៅខេត្តកំពត ប៉ុន្តែរយៈ ពេល ៣ឆ្នាំមកហើយ ការងារក្របខ័ណ្ឌ ក៏មិនបានចូល  ប្រាក់ជាង ៣ម៉ឺនដុល្លារ ក៏មិនសងមកវិញ ជាហេតុធ្វើឱ្យម្ចាស់លុយ កើតទុក្ខមិនសុខចិត្ត ទទូចសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ។

គួរបញ្ជាក់ថា ថ្មីៗនេះ ស្ត្រីម្នាក់ ឈ្មោះតេង ចន្ធូ បានអះអាងថា ខ្លួនត្រូវបានស្ត្រីជាមន្ត្រីនគរបាលខេត្តកំពត ១រូប លួងលោមឱ្យបង់ប្រាក់ ចំនួន៣ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាល នៅក្នុងខេត្តកំពត លុះក្រោ យពីបង់ប្រាក់គ្រប់ចំនួន (៣ម៉ឺន ១ពាន់ដុល្លារ) ទៅឱ្យមន្ត្រីនគរបាលស្រីរូបនោះហើយ ស្រាប់តែការងារក្រប ខ័ណ្ឌ ក៏មិនទទួលបាន ចំណែកលុយ ក៏មិនឃើញគេប្រគល់មកឱ្យវិញ ដែលគិតមកដល់ពេលនេះ មានរយៈ ពេល ៣ឆ្នាំមកហើយ ជាហេតុធ្វើឱ្យស្ត្រីរូបនេះ កើតទុក្ខមិនសុខចិត្ត បង្ហោះវីដេអូតាមបណ្តាញសង្គម  សំណូម ពរដល់ថ្នាក់ដឹកនាំខេត្តកំពត ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍រកយុត្តិធម៌ជូនខ្លួន។

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ស្រ្តីឈ្មោះ តេង ចន្ធូ រួមជាមួយបុរសជាប្តី បានបង្ហោះវីដេអូ ដោយបង្ហាញរូប ថតប៉ូលិសស្រីម្នាក់ ដែលពួកគាត់ចោទថា ឆបោកលុយ ជាង៣ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌនោះ តាម គណ នីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន ដោយបានរៀបរាប់ថា “នាងខ្ញុំឈ្មោះ តេង ចន្ធូ រស់នៅខេត្តកំពត បានចាញ់បោកមន្ត្រីប៉ូលិស ឈ្មោះ កុយ ចាន់ណាក់ និងប្តី ដែលជាមន្ត្រីបរិស្ថាន ក្នុងខេត្តកំពត ដូចគ្នា ចំនួនលុយ ៣១០០០ដុល្លារ មកលួងលោមខ្ញុំថា ឱ្យចូលប៉ូលិសនៅក្នុងខេត្តកំពង តែរយៈពេល ៣ឆ្នាំនេះ ប៉ូលិស ក៏អត់បានចូល លុយ ក៏អត់បានសងខ្ញុំ។ អ៊ីចឹងសូមឱ្យថ្នាក់ដឹកនាំនៅក្នុងខេត្តកំពត យើងទាំងអស់ ជួយរកយុត្តិធម៌ឱ្យនាងខ្ញុំផង ព្រោះខ្ញុំយកលុយធនាគារទេ នាងខ្ញុំអត់មានលុយខ្លួនឯងទេ។ ឥឡូវនេះនាងខ្ញុំបង់ធនាគារអស់រលីងហើយ រយៈពេល ៣ឆ្នាំនេះ។ អ៊ីចឹងសូមឱ្យថ្នាក់ដឹកនាំនៅក្នុងខេត្តកំពត ទាំងអស់ ជួយរកយុត្តិធម៌ឱ្យនាងខ្ញុំផង ព្រោះនាងខ្ញុំអត់មានលុយទេ…”។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីជាមន្ត្រីនគរបាលឈ្មោះ កុយ ចាន់ណាក់ ដែលរងការចោទប្រកាន់ថា បានស៊ីដាច់លុយ ៣ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌនោះ បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕ ដារិទ្ធ

RELATED ARTICLES