បន្ទាប់ពីក្លឹបចាញ់យ៉ាងអាម៉ាស់២ប្រកួតចុងក្រោយនេះ លោក Moyes បានចេញសេចក្តីព្រមានដល់កូនក្រុមរបស់ខ្លួនថា ឲ្យភ្ញាក់រលឹកឡើងវិញ បើមិនដូច្នោះទេ រដូវកាលក្រោយ យើងលែងបាននៅទីនេះទៀតហើយ។
លោក Moyes បាននិយាយថា “គ្មានណាម្នាក់ក្នុងចំណោមពួកយើងអាចបន្តស្នាក់នៅ Premier League បានទៀតទេ ប្រសិនបើយើងនៅតែលេងរបៀបនេះ’’។
ពីមុនមក ខ្ញុំគិតថា ក្រុមរបស់ខ្ញុំរកត្រឹមតែ១ពិន្ទុ ក្នុងមួយប្រកួតក៏អាចចៀសផុតពីតំបន់កាត់ចោលបានដែរ ប៉ុន្តែអីឡូវនេះ ខ្ញុំយល់ថា យើងត្រូវការច្រើនជាងនេះ ។
ការលើកឡើងរបស់លោក Moyes បានកើតឡើងបន្ទាប់ពីក្លឹបរបស់លោកប្រកួតចាញ់ Liverpool 4-1 និងបន្តចាញ់ Swansea 4-1 ថែមទៀត ធ្វើឲ្យក្លឹប West Ham មានត្រឹមតែ3ពិន្ទុ ផុតពីតំបន់កាត់ចោល ដែលជាក្តីបារម្ភខ្លាចគេចមិនផុតពីការធ្លាក់ទៅលេងនៅ Championship រដូវកាលក្រោយ។
ទោះជាយ៉ាងណាក្តី លោក Moyes នៅតែមានជំនឿថា ពីរប្រកួតក្នុងទឹកដី ខាងមុខនេះ លោក នឹង ទទួលបានជោគជ័យត្រឡប់មកវិញ។