Friday, June 20, 2025
Homeកីឡាអន្ដរជាតិDavid Moyes ព្រមានកូនក្រុម ពេលក្លឹបកំពុងស្ថិតនៅមាត់ជ្រោះ

David Moyes ព្រមានកូនក្រុម ពេលក្លឹបកំពុងស្ថិតនៅមាត់ជ្រោះ

បន្ទាប់ពីក្លឹបចាញ់យ៉ាងអាម៉ាស់២ប្រកួតចុងក្រោយនេះ លោក Moyes បានចេញសេចក្តីព្រមានដល់កូនក្រុមរបស់ខ្លួនថា ឲ្យភ្ញាក់រលឹកឡើងវិញ បើមិនដូច្នោះទេ រដូវកាលក្រោយ យើងលែងបាននៅទីនេះទៀតហើយ។

លោក Moyes បាននិយាយថា “គ្មានណាម្នាក់ក្នុងចំណោមពួកយើងអាចបន្តស្នាក់នៅ Premier League បានទៀតទេ ប្រសិនបើយើងនៅតែលេងរបៀបនេះ’’។

ពីមុនមក ខ្ញុំគិតថា ក្រុមរបស់ខ្ញុំរកត្រឹមតែ១ពិន្ទុ ក្នុងមួយប្រកួតក៏អាចចៀសផុតពីតំបន់កាត់ចោលបានដែរ ប៉ុន្តែអីឡូវនេះ ខ្ញុំយល់ថា យើងត្រូវការច្រើនជាងនេះ ។

ការលើកឡើងរបស់លោក Moyes បានកើតឡើងបន្ទាប់ពីក្លឹបរបស់លោកប្រកួតចាញ់ Liverpool 4-1 និងបន្តចាញ់ Swansea 4-1 ថែមទៀត ធ្វើឲ្យក្លឹប West Ham មានត្រឹមតែ3ពិន្ទុ ផុតពីតំបន់កាត់ចោល ដែលជាក្តីបារម្ភខ្លាចគេចមិនផុតពីការធ្លាក់ទៅលេងនៅ Championship រដូវកាលក្រោយ។

ទោះជាយ៉ាងណាក្តី លោក Moyes នៅតែមានជំនឿថា ពីរប្រកួតក្នុងទឹកដី ខាងមុខនេះ លោក នឹង ទទួលបានជោគជ័យត្រឡប់មកវិញ។

RELATED ARTICLES