ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ កម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនស្រីស្អាតម្នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ២១ម៉ឺនដុល្លារ។ស្រ្តីដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះម៉ុក សារីដា អាយុ៤១ឆ្នាំ មុខរបរជាអតីតបុគ្គលិកធានាគារឯក ,ជន មានលំនៅម្តុំផ្សាដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ការឃាត់ខ្លួនស្រ្តីខាងលើ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ គឺកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ដីកាបញ្ជាឱ្យចូលខ្លួននោះ តម្រូវឱ្យឈ្មោះ ម៉ក់ សារីដា ភេទស្រី អាយុ៤១ឆ្នាំ ចូលទៅបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឱ្យបានមុនថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន ។

តាមប្រភព័ត៌មានបង្ហើបឱ្យដឹងថា ជនសង្ស័យ រងនូវពាក្យបណ្តឹងឆបោក ជាច្រើនករណី ដែលពេលនេះ ជនរងគ្រោះបាននិងកំពុងរៀបចំសំណុំរឿង ដាក់ជូនស្ថាប័នច្បាប់ ជាបន្តបន្ទាប់។

ស្ថិតនៅក្នុងដំណាក់ស្ថាប័នអយ្យការកំពុងបើកការស៊ើបសួរ មានព័ត៌មានថា មានអ្នករត់ការឆ្វេចឆ្វាច មិនចង់ឱ្យមានការឃុំខ្លួនលើជនសង្ស័យ ក្នុងគោលបំណងចង់ទុកពេលឱ្យភាគីទាំងពីរចុងចោទ និងដើមបណ្តឹង រកដំ ដោះស្រាយក្រៅប្រព័ន្ធតុលាការ តែទោះជាយ៉ាងណា មានតែនីតិវិធីរបស់តុលាការទេ ដែលអាចសម្រេចបាន៕