Friday, June 20, 2025
Homeកីឡាអន្ដរជាតិលោក Guardiola ទទួលយកការចោទប្រកាន់ពី FA

លោក Guardiola ទទួលយកការចោទប្រកាន់ពី FA

តាមប្រភពព័ត៌មាន ពី BBC ចេញផ្សាយកាលពីថ្ងៃអង្គារ ទី៦ ខែមីនា ឆ្នាំ២១០៨ បានឲ្យដឹងថា គ្រូបង្វឹកក្លឹប Man City លោក Pep Guardiola បានទទួលយក​ការចោទប្រកាន់ពីសមាគមបាល់ទាត់អង់គ្លេស FA ពីបទពាក់បូរពណ៌លឿង ដែលមានបង្កប់សានយោបាយ។

សមាជិកសំខាន់ពីររូបរបស់ចលនាដឹកនាំទាមទារឯករាជ្យបំបែកខ្លួនចេញពីទឹកដីអេស្ប៉ាញ តំបន់កាតាឡាន ត្រូវបានឃុំខ្លួនក្នុងគុក។

លោក Pep មានរយៈពេលដល់ម៉ោង៦ល្ងាចថ្ងៃអង្គារ ដើម្បីតវ៉ាជំទាស់ទៅនឹងការចោទប្រកាន់នេះ ។

កាលពីខែវិច្ឆិកា  លោក Pep បាននិយាយថា លោកបានពាក់បូរពណ៌លឿង ដើម្បីគាំទ្រទៅដល់អ្នកនយោបាយដែលជាប់គុកនៅក្នុងទឹកដីកំណើតរបស់លោក កាតាឡាន់។

សមាគមបាល់ទាត់អង់គ្លេស បានចេញសេចក្តីព្រមានផ្លូវការដល់លោក Pep ពីរដងរួចមកហើយ កាលពីខែធ្នូ ឆ្នាំ២០១៧ តែលោក Pep មិនស្តាប់បង្គាប់។

FA បាននិយាយថា លោក Pep អាច​ពាក់បូរពណ៌លឿងនេះនៅកន្លែងណាផ្សេង តែកុំពាក់នៅក្នុងទីលានបាល់ទាត់។

RELATED ARTICLES