Friday, June 20, 2025
Homeកីឡាអន្ដរជាតិMan Utd ក្លាយជាក្លឹបមានជាងគេលើលោក

Man Utd ក្លាយជាក្លឹបមានជាងគេលើលោក

យោងតាមប្រភពពីក្រុមហ៊ុន KPMG ចេញផ្សាយកាលពីថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨ បានឱ្យដឹងថា ក្លឹបបិសាចក្រហម Man Utd ដែលបញ្ចប់រដូវកាលបានត្រឹមតែឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ពីជើងឯក Man City ក៏ប៉ុន្តែបើគិតពីប្រភពចំណូលវិញ Man Utd បានក្លាយជាក្លឹបអ្នកមានជាងគេបំផុតនៅលើពិភពលោក។

ប្រាក់ចំណូលរបស់បិសាចក្រហម Man Utd បានកើនឡើង៥ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ គឺមានចំនួន៣,៧៧ពាន់លានដុល្លារ នាំមុខក្រុម Real Madrid ដែលមានប្រាក់ចំណូលត្រឹមតែ៣,៤ពាន់លានដុល្លារ  ខណៈក្រុមជើងឯកអេស្ប៉ាញព្រីមេរ៉ាលីហ្គា អ្នកមានបុណ្យ Barcelona ឈរលំដាប់លេខ៣ មានប្រាក់ចំណូលសរុប៣,២ពាន់លានដុល្លារ។

លោក Jacques Boussuge ប្រធានក្រុមហ៊ុន KPMG បាននិយាយថា យើងធ្វើការគណនាទ្រព្យសម្បត្តិក្លឹបទាំងនោះ តាមរយៈតម្លៃកីឡាករ តម្លៃកេរ្តិ៍ឈ្មោះក្លឹប តម្លៃកុងត្រាផ្សាយពាណិជ្ជកម្ម និងចំនួនអ្នកទស្សនាតាមបណ្តាញសង្គម៕

RELATED ARTICLES