បន្ទាប់ពីក្លឹប Bayern Munich បើកទ្វារព្រលែង កីឡាករ Jerome Boateng ក្លឹបបងប្អូនត្រកូល Man ទាំង២ គឺ Man City និង Man Utd កំពុងប្រជែងគ្នាចង់បាន។
កីឡាករ Boateng ធ្លាប់ចូលលេងឱ្យក្លឹប Man City ម្តងរួចមកហើយ កាលពីឆ្នាំ២០១០។
កីឡាករ Boateng បានប្រាប់សារព័ត៌មានរ៉យទ័រថា ការចេញទៅលេងនៅក្រៅស្រុក គឺជាបំណងប្រាថ្នារបស់ខ្ញុំ។ មនុស្សមិនសុទ្ធតែមានសំណាងដូចៗគ្នានោះទេ។ ខ្ញុំចង់បានបទពិសោធន៍បន្ថែមទៀតសម្រាប់ប្រទេសរបស់ខ្ញុំ។
ទោះជាយ៉ាងណាក្តី កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ បានអះអាងថា វាគឺជាការសម្រេចចិត្តដ៏ពិបាកក្នុងការចាកចេញពី Bayern។ ខ្ញុំមានអារម្មណ៍សប្បាយនឹងនៅទីនេះ។
ទោះមានដំណឹងថា ក្លឹបទាំងពីរចង់បានកីឡាករបែបនេះក្តី ក៏គេមិនទាន់ដឹងប្រាកដថា ពួកគេហ៊ានឱ្យតម្លៃប៉ុន្មានលានដុល្លារនោះទេ៕