សម្រាប់រដូវកាលដោះដូរថ្មីនេះ ក្លឹបបិសាចក្រហម Man Utd គ្រោងនឹងចំណាយលុយ200លានផោន ស្មើនឹងជាង266លានដុល្លារ ជាមួយប្រាក់កម្រៃ650000ម៉ឺនផោន ស្មើនឹង86ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍ ដើម្បីទិញកីឡាក Gareth Bale។ នេះបើយោងតាមប្រភពព័ត៌មាន The Sun ចេញផ្សាយនៅថ្ងៃចន្ទ ទី28 មិថុនា ឆ្នាំ2018។
កាលពីចុងរដូវកាលកន្លងទៅ គ្រូបង្វឹកក្លឹប Real Madrid លោក Zidine Zidane មានចំណងលក់កីឡាករសញ្ជាតិវែលរូបនេះចេញ ប៉ុន្តែបន្ទាប់ពីកីឡាករ Gareth Bale រកបាន2គ្រាប់ ជួយឱ្យ Real Madrid ឈ្នះពានកាលពីរាត្រីថ្ងៃអាទិត្យ អាចនឹងធ្វើឱ្យលោក Zidane ប្រែចិត្តវិញ។
បន្ទាប់ពីឈ្នះពានឆេមពានលីក លោក Florentino Perez ប្រធានក្លឹប Real Madrid បានបញ្ចុះបញ្ចូលគ្រូបង្វឹក Zidane ឱ្យរក្សាកីឡាកររូបនេះវិញ។
ទោះជាយ៉ាណាក្តី គេមិនទាន់ឃើញមានប្រតិកម្មបែបណាពីសាមីក្លឹប Real Madrid ទាក់ទងទៅនឹងការចង់បានរបស់ Man Utd នៅឡើយទេ។
ពីមុនមកក្លឹបបិសាចក្រហម Man Utd ក៏ធ្លាប់តាមទិញកីឡាករ Bale ដែលធ្លាប់ឈ្នះពាន Champion League 4ដង ក្នុងរយៈពេល5ឆ្នាំ ជាមួយ Real Madrid៕