Friday, June 20, 2025
Homeកីឡាអន្ដរជាតិReal Madrid vs At Madrid អ្នកគាំទ្រខកចិត្ត ព្រឹត្តិការណ៍ធំ ពហុកីឡដ្ឋានតូច 

Real Madrid vs At Madrid អ្នកគាំទ្រខកចិត្ត ព្រឹត្តិការណ៍ធំ ពហុកីឡដ្ឋានតូច 

សម្រាប់ការប្រកួតបាល់ទាត់ Uefa Super Cup រវាងក្រុមជើងឯក Champion League និង Europa League នឹងត្រូវធ្វើឡើងនៅប្រទេសអេស្តូនី នៅថ្ងៃទី១៥ សីហា ឆ្នាំ២០១៨ ខាងមុខនេះ។

ពានរង្វាន់ Uefa Super Cup គឺជាព្រឹត្តិការណ៍រប្រកួតបាល់ទាត់ដ៏ធំមួយ ដែលអ្នកស្នេហាវិស័យបាល់ទាត់ទទ្ទឹងរង់ចាំ ប៉ុន្តែអ្វីដែលធ្វើឱ្យពួកគេខកចិត្តនោះ គឺទាក់ទងទៅនឹងពហុកីឡដ្ឋានដែលអាចផ្ទុកមនុស្សបានត្រឹមតែ១៥០០០នាក់ប៉ុណ្ណោះ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម អ្នកគាំទ្រក្លឹបទាំង២ ក៏ដូចជាមហាជនទូទៅបានសម្តែងការខកចិត្តយ៉ាងខ្លាំង។

អ្នកគាំទ្រក្លឹបទាំង២មកពីប្រទេសអេស្ប៉ាញ តែមួយ បានលើកសំណើឱ្យកែច្នៃពហុកីឡដ្ឋានថ្មី  ឬក៏ត្រូវផ្លាស់ប្តូរប្រទេសប្រកួតតែម្តង។

ជាការពិតពហុកីឡដ្ឋាន A Le Coq Arena អាចផ្ទុកមនុស្សបាន១០៥០០នាក់ប៉ុណ្ណោះ តែ ក្រោយមកវាត្រូវបានពង្រីកជាបន្តបន្ទាប់រហូតសល់១៥០០០នាក់ នាពេលបច្ចុប្បន្ននេះ។

គួររំឭកថា ពហុកីឡដ្ឋាន A Le Coq គឺជាពហុកីឡដ្ឋានជាតិ មានទីតាំងស្ថិតនៅទីក្រុង Tallinn។ ក្រៅពីទទទួលការប្រកួតបាល់ទាត់ ពហុកីឡដ្ឋាននេះក៏ត្រូវបានគេប្រើប្រាស់ជាកន្លែងប្រគំតន្ត្រី និងព្រឹត្តិការណ៍ធំជាច្រើនទៀត៕

RELATED ARTICLES