Friday, June 20, 2025
Homeកីឡាអន្ដរជាតិMartin O’Neil ៖ មាន់គកបារាំង គឺជាបេក្ខភាពអាទិភាពឈ្នះពាន បាល់ទាត់ពិភពលោក២០១៨

Martin O’Neil ៖ មាន់គកបារាំង គឺជាបេក្ខភាពអាទិភាពឈ្នះពាន បាល់ទាត់ពិភពលោក២០១៨

បន្ទាប់ពីក្រុមរបស់លោកប្រកួតចាញ់ក្រុមមាន់គកបារាំង ដោយលទ្ធផល២ទល់នឹង០ កាលពីរាត្រីថ្ងៃអង្គារ និងការពិនិត្យមើលទម្រង់របស់ដ៏ស៊ីសង្វាក់ លោក Martin O’Neil គ្រូបង្វឹកក្រុមជម្រើសជាតិអៀរឡង់ ធ្វើការសន្និដ្ឋានថា ក្រុមរងជើងឯកបាល់ទាត់យូរ៉ូ២០១៦ អាចមានសមត្ថភាពឈ្នះពាន លោក O’Neill ដោយលោកបាននិយាយថា “ពួកគេខ្លាំងជាបុគ្គល និងក្រុមទាំងមូលតែម្តង។ ខ្សែប្រយុទ្ធរបស់គេមានទេពកោសល្យល្អ។ នេះគឺជាភ័ស្តុតាងដែលខ្ញុំហ៊ានអះអាងថា ក្រុមមាន់គកបារាំង ពិតជាអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រងតំណែងជើងឯកបាល់ទាត់ពិភពលោក២០១៨។

លោក O’Neill បានបន្ថែមទៀតថា “ខ្ញុំមិនចង់ដាក់សម្ពាធទៅលើគ្រូបង្វឹកបារាំងទេ ប៉ុន្តែ រយៈពេល២ឆ្នាំចុងក្រោយនេះ ក្រុមបារាំង មានភាពរីកចម្រើនខ្លាំង។ គួររំឭកថា ក្រៅពីលោក O’Neill  មជ្ឈដ្ឋានមួយចំនួនបានឱ្យតម្លៃទៅលើក្រុមបារាំង ផងដែរ

លោករ៉ូណាល់ដូ អតីតខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល និងម៉េសស៊ី ខ្សែប្រយុទ្ធអាហ្សង់ទីន ក៏ឱ្យតម្លៃទៅលើក្រុមមាន់គកបារាំង ដែរ៕

RELATED ARTICLES