Friday, June 20, 2025
Homeកីឡាអន្ដរជាតិដំណើរឆ្ពោះទៅការប្រកួតបាល់ទាត់ ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី

ដំណើរឆ្ពោះទៅការប្រកួតបាល់ទាត់ ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី

ស្ថិតនៅក្នុងពូលៈ ដែលមានក្រុមកូឡុំប៊ី សេណេហ្គាល់ និងជប៉ុន។

វីរបុរស ៖ Lewandowski ក្លឹប Bayern

ក្តីរំពឹង ៖ សង្ឃឹមឆ្លងផុតវគ្គជម្រុះក្នុងពូល។

-ចំណាត់ថ្នាក់ FIFAៈ លេខ១០

-វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន៨ដង។

លើកទី១ នៅឆ្នាំ១៩៣៨។ ក្រុមនេះមិនធ្លាប់ជាប់ជើងឯកទេ តែធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៣ ពីរដង គឺនៅឆ្នាំ១៩៧៤ និង១៩៨២។

-គ្រូបង្វឹក ៖ លោក Adam Nawalka វ័យ៦០ឆ្នាំ សញ្ជាតិប៉ូឡូញ។

សិទ្ធិចូលរួមប្រកួតបាល់ទាត់ពិភពលោក ៖ ចំណាត់ថ្នាក់លេខ១ ពូល E ជម្រុះតំបន់អឺរុប។

ប្រព័ន្ធលេង ៖ លោក Adam Nawalka ចូលចិត្តប្រើប្រព័ន្ធ ៤-២-៣-១។

ចំណុចខ្លាំង ៖ ខ្សែការពារ

ចំណុចខ្សោយ ៖ ខ្សែប្រយុទ្ធ និងខ្សែបម្រើ

កីឡាករឆ្នើមៗរួមមាន ៖

-ខ្សែប្រយុទ្ធ ៖ Lewandowski មកពី ក្លឹប Bayern វត្តមានក្នុងក្រុមជម្រើសជាតិ ៩៣ប្រកួត ស៊ុតបាល់បាន៥២គ្រាប់។ កីឡាករ Milik មកពីក្លឹប Napoli ស៊ុតបាល់បាន១២គ្រាប់ ក្នុង៣៨ប្រកួត ខណៈកីឡាករ kasz Teodorczyk មកពីក្លឹប Anderlecht ស៊ុតបាល់បាន៤គ្រាប់ ក្នុង១៥ប្រកួត។

-ខ្សែបម្រើ ៖ Jakub មកពីក្លឹប Wolfsburg ស៊ុតបាល់បាន១៩គ្រាប់ ក្នុង៩៧ប្រកួត កីឡាករ Grosikិ មកពីក្លឹប Hull ស៊ុតបាល់បាន១២គ្រាប់ ក្នុង៥៦ប្រកួត ចំណែកឯកីឡាករ Piotr Zielinski មកពីក្លឹប Pachuca ស៊ុតបាល់បាន៤គ្រាប់ ក្នុង៣១ប្រកួត។

-ខ្សែការពារ ៖ យ្របុសមកពីក្លឹប Lokomotive ស៊ុតបាល់បាន២គ្រាប់ ក្នុង៤៩ប្រកួត កីឡាករ Kamil Glik មកពីក្លឹប Monaco ស៊ុតបាល់បាន៤គ្រាប់ ក្នុង៥៨ប្រកួត ចំណែកឯកីឡាករ Piszczek មកពីក្លឹប Dortmund ស៊ុតបាល់បាន៣គ្រាប់ ក្នុង៦១ប្រកួត៕

RELATED ARTICLES