បន្ទាប់ពីលោក ហ្ស៊ីដានប្រកាសចាកចេញភ្លាម លោក Florentino Perez ប្រធានក្លឹបនិងក្រុមប្រឹក្សាក្លឹបទាំងអស់បានកោះប្រជុំបន្ទាន់ភ្លាម ដើម្បីជ្រើសរើសគ្រូបង្វឹកថ្មី ។ ក្រោយពីប្រជុំចប់ អង្គប្រជុំបានសម្រេចជ្រើសរើស យកបេក្ខភាពអាទិភាពពីររូបគឺលោក Pochettino និង Joachim Low។
Pochettino គ្រូបង្វឹកក្លឹបមាន់ខ្នាយមាស គឺជាបេក្ខជនទីមួយដែល Real Madrid ចង់បានជំនួសកន្លែងហ្ស៊ីដាន។
ចំណែកឯបេក្ខភាពទី២ គឺលោក Joachim Low គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ ប៉ុន្តែអ្វីដែលជាឧបសគ្គនោះគឺលោក កំពុងជាប់កិច្ចសន្យាជាមួយឥន្ទ្រីដែកអាល្លឺម៉ង់នៅដល់ឆ្នាំ២០២២។ ក្រៅពីបេក្ខជនអាទិភាព២រូបខាងលើនេះ ក្លឹប Real Madrid ក៏សម្លឹងឃើញសមាសភាពជាច្រើនរូបទៀត មានដូចជា អតីតគ្រូបង្វឹក្លឹប Arsenal លោក Arsene Wenger លោក Antonio Conte គ្រូបង្វឹកក្លឹប Chelsea បច្ចុប្បន្ន និងលោក Guti។
ទោះជាយ៉ាងណាក្តីបេក្ខភាពទាំងពីរនេះក៏មិនទាន់ប្រាកដ ១០០ភាគរយនោះដែរ ។ ដូច្នេះសូមរងចាំតាមដានទាំងអស់គ្នា ៕