Saturday, June 21, 2025
Homeកីឡាអន្ដរជាតិការដេញថ្លៃធ្វើម្ចាស់ផ្ទះ ប្រកួតបាល់ទាត់ពិភពលោក២០២៦ របស់ម៉ារ៉ុក ប្រឈមនឹងសហម្ចាស់ផ្ទះ

ការដេញថ្លៃធ្វើម្ចាស់ផ្ទះ ប្រកួតបាល់ទាត់ពិភពលោក២០២៦ របស់ម៉ារ៉ុក ប្រឈមនឹងសហម្ចាស់ផ្ទះ

សំណើសុំធ្វើម្ចាស់ផ្ទះរបស់ប្រទេសម៉ារ៉ុក ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ទទួលយកទៅពិនិត្យហើយ ប៉ុន្តែអាចប្រឈមមុខនឹងសហម្ចាស់ផ្ទះម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក ដែលជាគូប្រជែង។

នៅក្នុងការធ្វើតេស្តសាកលល្បងរបស់ FIFA ប្រទេសម៉ារ៉ុក ទទួលបាន២,៧ពិន្ទុ ខណៈការដេញថ្លៃរបស់សហម្ចាស់៣ប្រទេស ទទួលបាន៤ពិន្ទុ ហើយមិនមានហានិភ័យច្រើន ដូចម៉ារ៉ុក នោះទេ។

FIFA បាននិយាយថា ក្នុងចំណោមពហុកីឡដ្ឋានទាំង១៤ ដែលដាក់ស្នើដោយប្រទេសម៉ារ៉ុក មានពហុកីឡដ្ឋាន៩ មិនទាន់បានសាងសង់នៅឡើយ ខណៈពហុកីឡដ្ឋាន៥ទៀត ត្រូវការជួសជុលនិងកែលម្អឡើងវិញ។ ជាមួយគ្នានេះដែរ មានតែពហុកីឡដ្ឋាន២ប៉ុណ្ណោះ ដែលមានបំពាក់គ្រឿងបរិក្ខារគ្រប់គ្រាន់ត្រូវតាមស្តង់ដាររបស់ FIFA។

ទោះជាយ៉ាងណក្តី FIFA បាននិយាយថា រដ្ឋាភិបាលប្រទេសនេះ បានធានាថា ពហុកីឡដ្ឋានទាំង១២ នឹងត្រូវបានមានបរិក្ខារគ្រប់គ្រាន់សមស្របតាមស្តង់ដាររបស់ FIFA។

ប្រទេសម៉ារ៉ុក បាននិយាយថា គេនឹងត្រៀម១៦ពាន់លានដុល្លារ សម្រាប់ការសាងហេដ្ឋារចនាសម្ព័ន្ធ ទទួលក្រុមជម្រើសជាតិ ដែលគ្រោងនឹងពង្រើកទៅដល់៤៨ប្រទេស។

ប្រទេសម៉ារ៉ុក បរាជ័យ៤ដងហើយ នៅក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក កាលពីឆ្នាំ១៩៩៤,១៩៩៨, ២០០៦ និង២០១០៕

RELATED ARTICLES