លោក Fabio Capello អតីតគ្រូបង្វឹកក្លឹប Real Madrid បាននិយាយថា Super Star របស់ព័រទុយហ្គាល់ ខ្សែប្រយុទ្ធ Christino Ronaldo មានបំណងវិលត្រឡប់មករួមរស់ជាមួយបិសាចក្រហម Man Utd វិញ សម្រាប់រដូវកាលថ្មីនេះ។ លោកបានបន្តទៀតថា Ronaldo ចង់វិ់លត្រឡប់មកវិញ ក្នុងរជ្ជកាលដឹកនាំរបស់លោក Morinho ដែលជនរួមជាតិរបស់គាត់។
ការបង្ហាញភាពមិនប្រាកដប្រជារបស់ Ronaldo បានកើតឡើងបន្ទាប់ពីគ្រូបង្វឹកលោក Zidane ប្រកាសចាកចេញពីក្លឹប Real Madrid កាលពីថ្ងៃព្រហស្បតិ៍ ទី31 ឧសភា 2018។
ការប្រែក្រឡាស់ចិត្តរបស់ Ronaldo គឺផ្ទុយស្រឡះកាលពីយុទ្ធនាការហែពាន Champion League ដែលកាលនោះ Ronaldo បានសន្យាថា នឹងជួបជាមួយអ្នកគាំទ្រ Real Madrid ម្តងទៀត។
ចំណែកឯម្តាយរបស់ Ronaldo ចង់ឱ្យកូនប្រុសរបស់គាត់លេងនៅទឹកដីអង់គ្លេស ជាងអេស្ប៉ាញ។
កាសែតអ៊ីតាលី បានរាយការណ៍ថា ក្លឹប Real Madrid កំពុងតាមដានមើលទម្រង់លេងរបស់ r:UNal;dU ជាពិសេសការរកគ្រាប់បាល់បញ្ចូលទី ដែលហាក់ដូចជាចុះថយជាងមុន។
គួររំឭកថា កីឡាករ Christino Ronaldo ធ្លាប់លេងឱ្យបិសាចក្រហម Man Utd ចាប់តាំងពីឆ្នាំ 2003-2009 ក្រោយផ្លាស់មកពីក្លឹប Lisbon។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន84គ្រាប់ ក្នុងការបង្ហាញវត្តមាន186ប្រកួត៕